(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៤ ខែធ្នូ បានដឹងនាំក្រុមការងារ និងនាំយកឈើចំនួន០៤ម៉ែត្រគូប និងដែកគោលចំនួន១០សុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីជូនដល់ប្រជាពលរដ្ឋសម្រាប់ជួសជុសស្ពានឈើមានជើង នៅចំណុចអាឡាតាន់ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ដែលរងនូវការខូចខាតដោយសារគ្រោះធម្មជាតិ។

លោក ហាក់ ឡេង បានឲ្យដឹងថា នេះជាអំណោយលោកស្រីអភិបាលខេត្ត ជូនដល់ប្រជាពលរដ្ឋសម្រាប់ជួសជុសស្ពាន ដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគាត់។

លោកអភិបាលរងខេត្តបានផ្តាំផ្ញើដល់ពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយាលមានមុខរបរនេសាឬ ឬលើផ្ទៃសមុទ្រឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការចេញធ្វើនេសាទ ឬមានការប្រុងប្រយ័ត្ននៅពេលមានអាកាសធាតុប្រែប្រួល ហើយបើមានបញ្ហាត្រូវផ្តល់ព័ត៌មានភ្លាមក្នុងមូលដ្ឋាន ឬអាជ្ញាធរថ្នាក់ស្រុក ឬខេត្ត។

ជាចុងបញ្ចប់ប្រជាពលរដ្ឋនៅទីនោះ បានសាទរ និងថ្លៃងអំណរគុណដល់អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ និងបាននាំយកឈើ និងសម្ភារមួយចំនួនមកជូន ដើម្បីជួសជុលស្ពាននោះ៕