(កំពង់ចាម)៖ លោក ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការក្រសួងអធិការកិច្ច នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូចុះស្វែងយល់ការងារអធិការកិច្ចនៅខេត្តកំពង់ចាម។ ជាមួយគ្នានេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានទទួលស្វាគមន៍ជាមួយគណៈប្រតិភូក្រសួងអធិការកិច្ចយ៉ាងរាក់ទាក់។

លោក អ៊ុន ចាន់ដា បានស្វាគមន៍ និងសូមចូលរួមសហការ ដោយបានណែនាំឲ្យអង្គភាពទំនាក់ទំនងជាមួយអធិការកិច្ចខេត្តកំពង់ចាម ជួយសម្របសម្រួល ដើម្បីឲ្យគណៈប្រតិភូរបស់ក្រសួងចុះបំពេញបេសកកម្ម ទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព៕