(ក្រចេះ)៖ មន្រ្តីខណ្ឌរដ្ឋបាលជលផល និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយក្រុមប្រឹក្សាឃុំឫស្សីកែវ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងសហគមន៍នេសាទឫស្សីកែវ  នៅយប់ថ្ងៃ១២ និងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នេសាទ នៅបឹងវែង និងបឹងអាហាត ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

តាមរបាយការណ៍ខណ្ឌរដ្ឋបាលជលផលកហរចេះ បញ្ជាក់ឲ្យដឹងថា ក្នុងប្រត្តិបត្តិការចុះបង្ក្រាបនោះ កម្លាំងចម្រុះបានធ្វើការរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង នូវឧបករណ៍នេសាទខុសច្បាប់មួយចំនួនរួមមាន៖ របាំងស្បៃមុងចំនួន ៣៩ខ្សែ ប្រវែង ១៦០០ម , លូស្បៃមុងចំនួន ៥០មាត់លូ,បង្គោលចម្រឹងឫស្សីចំនួន ៤០០ដើម និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ៣០០គក្រ ។

ដោយឡែក ក្រុមឆ្មាំទន្លេអភិរក្សាសត្វផ្សោតតំបន់កាំពី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ថ្មគ្រែ និងសហគមន៍នេសាទកាំពី និងសហគមន៍នេសាទ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ តាមដងទន្លេមេគង្គ កន្លែងគ្រប់គ្រង និងការពារសត្វផ្សោត អន្លង់កាំពី និងវឌ្ឍនៈ។

ជាលទ្ធផលគឺតំបន់អភិរក្សផ្សោត៖ តំបន់ស្នូល ពុំជួបប្រទះបទល្មើសនេសាទឡើយ និងតំបន់ទ្រនាប់៖ ក៏ពុំជួបប្រទះបទល្មើសនេសាទដែរ៕