(ភ្នំពេញ)៖ លោកស្រី លៀង យុគ នា ជាភរិយាលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកថវិកាសប្បុរសធម៌ ចំនួន១ម៉ឺនដុល្លារ ទទួលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកក្នុងការជួយទ្រទ្រង់ការព្យាបាលកុមារកម្ពុជាដែលមកទទួលសេវាព្យាបាលឥតគិតថ្លៃនៅមន្ទីពេទ្យនេះ៕