(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពី លោក លោកស្រី ជាអនុប្រធាន ទីប្រឹក្សា​ និងជាសមាជិកគណៈកម្មការអន្តរក្រសួង​ផងដែរ។

នៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ អង្គប្រជុំបានលើកយករបាយការណ៍លទ្ធផលការងារ ដែលសមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង បានអនុវត្ត១១ខែកន្លងមក ក្នុងឆ្នាំ២០២៣ មកជជែកពិភាក្សា ដើម្បីវិភាគលើបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំថ្មី ២០២៤ សំដៅធ្វើឱ្យការងារគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត កាន់តែមានភាពប្រសើរឡើង ជាការរួមចំណែកក្នុងការប្រមូលចំណូលជូនជាតិ៕