(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវ​ការរយៈពេលពីរថ្ងៃនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។

ប្រទេសវៀតណាម គឺជាប្រទេសទី២ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចជា​ផ្លូវ​ការក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយប្រទេសវៀតណាម គឺជាប្រទេសសមាជិកអាស៊ាន​ទី១ ដែលសម្តេចធិបតី បានអញ្ជើញទស្សនកិច្ចផ្លូវការ។

ទស្សនកិច្ចនៅប្រទេសវៀតណាម មានគោលដៅចម្បងក្នុងការពង្រឹងពង្រីកចំណងទំនាក់ទំនង និងកិច្ច​សហ​ប្រតិ​បត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានអាយុកាល៥៦ឆ្នាំហើយនោះ។ កាន់តែសំខាន់ទៀត​នោះ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនាពេលនេះ គឺជំរុញការធ្វើពាណិជ្ជកម្ម និងវិនិ​យោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត គ្រាដែលទំហំពាណិជ្ជកម្មប្រទេសទាំង​ពីរសម្រេចបាន ១១ពាន់លានដុល្លារអាមេរិករួចហើយនោះ។

ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ដ្បិតថាមានរយៈពេលត្រឹមតែពីរថ្ងៃ (១១-១២ ខែធ្នូ) តែមានជំនួប និង​កម្មវិធីជាច្រើន​​ជា​មួយ​ថ្នាក់ដឹកនាំកំពូលរបស់វៀតណាម ប្រធានក្រុមហ៊ុនធំៗរបស់វៀតណាម រួមទាំង​កម្មវិធីពាក់ព័ន្ធការ​ជំរុញ​​ពាណិជ្ជកម្ម និងវិនិយោគផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញពិភាក្សាការងារ និងសម្តែងការគួរសម​ជា​មួយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ង្វៀន ហ្វូ៊ចុង អគ្គលេខាធិការបក្សកុម្មុយ​នីស្ដវៀតណាម, លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម, លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភា​វៀត​ណាម, លោកស្រី ង្វៀន ធី ថាញ់ សមាជិកគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តវៀតណាម សមា​ជិក​គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារសមាជិក​រដ្ឋ​សភា អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជា ប្រធានសមាគមមិត្តភាព​វៀត​ណាម-កម្ពុជា (VCFA)។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Bui Quang Huy លេខាធិការទី១ សម្ព័ន្ធយុវជន​កុម្មុយ​នីស្តហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផង​ដែរ។

ក្នុងជំនួបជាមួយមេដឹកនាំកំពូលរបស់វៀតណាម ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាមេដឹកនាំរបស់​វៀត​ណាម បានពិភាក្សាការផ្តោតជាសំខាន់ទៅលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ចជាដើម។ គ្រប់ជំនួបជាមួយមេដឹកនាំវៀតណាម សម្តេចធិបតី បាន​បញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច គឺការបន្តរក្សាទំនាក់ទំនងល្អ​ជាមួយវៀតណាម ដោយមិនមានអ្វីប្រែប្រួលនោះឡើយ។

គ្រប់ជំនួបមេដឹកនាំរបស់វៀតណាម សុទ្ធតែបានសម្តែងការអបអរសាទរជាមួយសម្តេចធិបតី ហ៊ុន ម៉ា​ណែត ដែលបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសតាំងជាអនុប្រធានបក្ស។

នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ រាល់ដំណើរ​ទស្សន​កិច្ចនៅក្រៅប្រទេសសម្តេចធិបតី មិនដែលរំលងឡើយការជួបជាមួយវិស័យឯកជន។ ក្នុងដំណើរ​ទស្សនកិច្ចនៅវៀតណាមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតជាមួយថ្នាក់ដឹកនាំក្រុម​ហ៊ុន​ធំៗ​របស់​វៀតណាមចំនួន៦ ដែលក្នុងនោះមានក្រុមហ៊ុនកំពុងវិនិយោគនៅកម្ពុជាផងដែរ។

ថ្នាក់ដឹកនាំក្រុមហ៊ុនឯកជន ដែលសម្តេចធិបតី បានជួបនោះ រួមមាន៖ លោក តាវ ឌុច ថាង ប្រធាន​អគ្គនាយកក្រុមហ៊ុន Viettel, លោក ង្វៀន ថាញ់ ហ៊ុង ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹក​នាំក្រុមហ៊ុន Vietjet Group, លោក ជិន កុងខា ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធ​ឧស្សា​ហ​កម្ម​កៅ​ស៊ូ​វៀតណាម (VRG), លោក ផាន ឌុច ទូ ប្រធានក្រុមប្រឹក្សាភិបាលធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀត​ណាម (BIDV), លោក ជិន បា សឿង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO), លោក Nguyen Viet Quang អនុប្រធានក្រុមប្រឹក្សាភិបាល និងជា អគ្គនាយកក្រុមហ៊ុន VINGROUP។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ទៅកាន់និស្សិតរបស់វៀតណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេស (Foreign Trade Uni​ver​sity)។ ក្នុងសុន្ទរកថាគន្លឹះនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាបណ្ឌិតផ្នែកសេដ្ឋកិច្ច​មកពី​ចក្រ​ភពអង់គ្លេស បានថ្លែងផ្តោតលើគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាងកម្ពុជា និងវៀតណាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតីរួមគ្នាជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី​វៀ​តណាម សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ផាម មិញជិញ អញ្ជើញជាអធិបតីក្នុងវេទិកា​ជំរុញ​ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣។ វេទិកានេះ មានគោលដៅសំខាន់ក្នុងពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម ដែលបច្ចុប្បន្នប្រទេសទាំងពីរមាន​ទំហំពាណិជ្ជកម្ម​ទ្វេ​ភាគីរហូតដល់ទៅប្រមាណ ១១ពាន់លានដុល្លារអាមេរិក។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារសំខាន់ៗចំនួន៣ត្រូវបានចុះហត្ថលេខារួមមាន៖

១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និង​នវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេក​វិទ្យាវៀតណាម
២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់​ទំនងអន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម
៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។

ក្រៅពីឯកសារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋហើយនោះ ក៏មានកិច្ចព្រមព្រៀងរវាងវិស័យ​ឯក​ជន និងឯកជនមួយទៀតត្រូវបានចុះហត្ថលេខាផងដែរ គឺការហោះហើរត្រង់ពីក្រុងហាណូយ ប្រទេស​វៀត​ណាម មកកាន់ក្រុងសៀមរាប ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងហោះហើរត្រង់រវាងក្រុងហាណូយ មកកាន់​ក្រុង​សៀមរាប គឺជាការកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ ដែលនឹងរួមចំណែកការធ្វើដំណើររបស់​អ្នកទេសចរកាន់ទីក្រុងទេសចរណ៍វប្បធម៌របស់កម្ពុជា។

ខាងក្រោមនេះ គឺជាអត្ថបទសំខាន់នៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅវៀតណាម៖

១៖ នាយករដ្ឋមន្ត្រីវៀតណាម អបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំង ជាអនុប្រធានបក្ស http://fna.asia/6fe06e7

២៖ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម បង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិ http://fna.asia/6d552c0

៣៖ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម មានវឌ្ឍនភាពរីកចម្រើនរឹងមាំបន្ថែមទៀត http://fna.asia/2946ec9

៤៖ ប្រមុខរដ្ឋវៀតណាម ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្មារតីពង្រឹង និងពង្រីកទំនាក់ទំណងកម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរ http://fna.asia/27d2b45

៥៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ប្រធានរដ្ឋសភាវៀតណាមថា រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែបន្តពូនជ្រុំទំនាក់​ទំនងជាមួយវៀតណាម ដើម្បីប្រយោជន៍ប្រជាជាតិកម្ពុជា-វៀតណាម http://fna.asia/5c4cf30

៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថាទំនាក់ទំនងកម្ពុជា-វៀតណាម នៅតែរឹងមាំ ទោះសភាព​ការណ៍ពិភពលោក​មាន​ការវិវឌ្ឍន៍បែបណាក៏ដោយ (Video inside) http://fna.asia/90af6b9

៧៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យផ្សព្វផ្សាយពីសច្ចភាពប្រវត្តិសាស្ត្រ​នៃទំនាក់ទំនង​កម្ពុជា-វៀតណាម ទៅប្រជាជនទាំងពីរ (Video inside) http://fna.asia/6c80d44

៨៖ កម្ពុជា-វៀតណាម កំណត់ទិសដៅរុញពាណិជ្ជកម្មទ្វេភាគីឱ្យបាន ២០ពាន់លានដុល្លារក្នុងពេលខាងមុខដ៏ខ្លី (Video inside) http://fna.asia/6d6709e

៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Viettel ពង្រីកការវិនិយោគនៅកម្ពុជា http://fna.asia/fee8f67

១០៖ ឯកសារចំនួន៣ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីវៀតណាម http://fna.asia/4e7c9bc

១១៖ កម្ពុជា-វៀតណាម ឯកភាពបើកការហោះហើរត្រង់ពីហាណូយ ទៅសៀមរាប http://fna.asia/b5312ba

១២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការហោះហើរត្រង់រវាងក្រុងហាណូយ និងខេត្តសៀមរាប ជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ជួយដល់ការផ្លាស់ប្តូរអ្នកទេសចរ http://fna.asia/22fdc0c

១៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនផ្តោតតែលើវិនិយោគថ្មីប៉ុណ្ណោះទេ តែក៏ផ្តល់នូវការយកចិត្តទុកដាក់រាល់គម្រោងវិនិយោគមានស្រាប់ http://fna.asia/f9d93eb

១៤៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យធនាគារ BIDV បន្តពង្រីកវិសាលភាពសេវាកម្ម និងនាំយកនូវបច្ចេកវិទ្យាថ្មីៗ សម្រាប់ផ្តល់ជូនដល់អតិថិជននៅប្រទេសកម្ពុជា http://fna.asia/3e15a03

១៥៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ក្រុមហ៊ុនវិនិយោគថា រាជរដ្ឋាភិបាលកំពុងដាក់ចេញទិសដៅ ប្រែក្លាយការប្រកបរបរកសិកម្ម ជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្របម្រើឱ្យការនាំចេញ http://fna.asia/e63d563

១៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសមាគមមិត្តភាពវៀតណាម-កម្ពុជា ជាចំណែកសំខាន់មួយនៃការពង្រឹងទំនាក់ទំនងកម្ពុជា-វៀតណាម http://fna.asia/13ff3ed

១៧៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់ទំនាក់ទំនងរវាងយុវជនកម្ពុជា និងវៀតណាម ជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា-វៀតណាម http://fna.asia/6fb0238 

 

ខ្លឹមសារអត្តបទសំខាន់ៗនៅក្នុងសន្និសីទធ្វើសន្និសីទសារព័ត៌មានរបស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម រួមមាន៖

១៖ លោក ហ្សង់ហ្វ្រង់ស័រ បង្ហាញផ្លែផ្កានៃទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅវៀតណាម (Video inside)
Article: http://fna.asia/4915169
Youtube: https://youtu.be/lyJRd2t7L2A

២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បញ្ចប់ការកំណត់ព្រំដែនជាមួយវៀតណាមឱ្យបានឆាប់ កុំឱ្យក្លាយជាមេរោគសម្រាប់ទំនាក់ទំនង (Video inside)
Article: http://fna.asia/82fe8c6
Youtube: https://youtu.be/HJak1DdGIlw

៣៖ កម្ពុជាពន្យល់វៀតណាម រឿងសាងសង់ព្រែកជីកហ្វូណន-តេជោ, គម្រោងនៅតែបន្ត ព្រោះមានប្រយោជន៍ធំ ហើយមិនប៉ះពាល់បរិស្ថានទេ (Video inside)
Article: http://fna.asia/9518101
Youtube: https://youtu.be/JpN5lZwCoVM

៤៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បង្ហាញភាពចាំបាច់ដែលនាំឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសរើសវៀតណាមជាប្រទេសទី១ នៅតំបន់អាស៊ាន ដើម្បីធ្វើទស្សនកិច្ចផ្លូវការ (Video inside)
Article: http://fna.asia/02fabe9
Youtube: https://youtu.be/VLJJvAeIe2I

៥៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បកស្រាយលើសំណួរថា តើដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាការស្អំបេះដូងវៀតណាមឬយ៉ាងណា? (Video inside)
Article: http://fna.asia/05a7c37
Youtube: https://youtu.be/8Gp2lftNINw

៦៖ លោក ហ្សង់ហ្វ្រង់ស័រ៖ ពលរដ្ឋខ្មែរត្រូវប្រកាន់គោលការណ៍ «ខួរក្បាលធំជាងអណ្តាត» ដើម្បីទាញបានប្រយោជន៍ពីទំនាក់ទំនងអន្តរជាតិ (Video inside)
Article: http://fna.asia/36da8d8
YouTube: https://youtu.be/0-LEDdxtlBE

៧៖ លោក ហ្សង់ហ្វ្រង់ស័រ៖ រាល់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅក្រៅប្រទេសគ្មានឡើយអារម្មណ៍ក្រោមសម្ពាធប្រទេសនេះ ឬប្រទេសនោះ (Video inside)
Article: http://fna.asia/ef585e8
YouTube: https://youtu.be/xy65i7W4ENk