(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជូនជនដៃដល់ដែលសម្លាប់សង្សារជាកម្មការិនីរោងចក្រ នៅក្នុងបន្ទប់ជួល រួចយកសពទៅចងព្យួរក ក្នុងបន្ទប់ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់មានឈ្មោះ ភុំ ផា អាយុ២០ឆ្នាំ មានស្រុកកំណើនៅភូមិអូរគគីកណ្ដាល ឃុំលំលង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ មុនឃាត់ត្រូវខ្លួន រូបគេស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍ករណីឃាតកម្មនេះ បានកលើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការភ្ញាក់ផ្អើលមួយស្ថិតនៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានគេប្រទះឃើញកម្មការិនី ម្នាក់ស្លាប់ដោយការចងក។

ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការហ៊ុំមព័ទ្ធកន្លែងកើតហេតុដើម្បីរង់ចាំមន្ត្រីជំនាញមកធ្វើកោសល្យវិច័យ។ ហើយក្រោយពីកម្លាំងសមត្ថកិច្ចជំនាញពិនិត្យរួច បានបញ្ជាក់ថា៖ «ជនរងគ្រោះត្រូវបានគេយកខ្នើយ ខ្ទប់ច្រមុះបណ្តាលៀ្យស្លាប់ រួចយកសាកសព ទៅចងព្យួរនៅបន្ទប់ទឹក។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ច ក៏ បានដាក់ការសង្ស័យថា ករណីខាងលើនេះ គឺជាអំពើឃាតកម្ម។

ដោយឡែកចំណែកជនរងគ្រោះមានឈ្មោះ ស៊ីម រ៉ាឌី អាយុ១៩ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១២សេ ស្ថិតក្នុងភូមិត្រពាំង ថ្លឹង២ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។

បន្ទាប់ពីរត់គេចខ្លួន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យបានចូលខ្លួនទៅសារភាពទោសកំហុសនៅចំពោះមុខគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោយបានធ្វើសកម្មភាពត្រាប់តាមទង្វើដែលខ្លួនបានច្របាច់កសង្សារ ឈ្មោះ ស៊ិម ម៉ារ៉ា ឌី រហូតដល់ស្លា ប់នៅក្នុង បន្ទប់ជួលរបស់ខ្លួនស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣៕