(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីកិច្ចលទ្ធកម្មជ្រើសរើសដៃគូឯកជនអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន(Public-Private Partnerships-PPP)។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយនឹង ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ កំពុងរៀបចំធ្វើកិច្ចលទ្ធកម្មជ្រើសរើសដៃគូឯកជនអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត ក្រោមយន្តការ PPP។
សម្រាប់ក្រុមហ៊ុនជាតិ ឬក្រុមហ៊ុនអន្តរជាតិ ដែលមានគោលបំណងចូលរួមក្នុងកិច្ចលទ្ធកម្មជ្រើសរើសដៃគូឯកជន សម្រាប់គម្រោងខាងលើ សូមអញ្ជើញចូលទៅកាន់តំណភ្ជាប់ ដើម្បីទទួលបានព័ត៌មាន និងនីតិវិធីលម្អិតនៃកិច្ចលទ្ធកម្ម ដូចខាងក្រោម៖