(ភ្នំពេញ)៖ ការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបង្ក្រាបបាន ២៣ករណី ឃាត់ខ្លួនជនសង្ស័យ ៣៧នាក់។

* ករណីដឹកជញ្ជូន រក្សាទុក២០ករណី ឃាត់ខ្លួន៣១នាក់
* ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន៦នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៧,៦៦៨ករណី ឃាត់ខ្លួន ១៩,០៥៤នាក់ (ស្រី១២៩៦នាក់)៕