(ភ្នំពេញ)៖ TOUCH GLOBAL ជាកញ្ចប់សេវាកម្ម ឬជាទីប្រឹក្សាផ្នែករត់ឯកសារដោយស្រួល និងសុវត្ថិភាព១០០% ក្នុងការរៀបចំដំណើរកំសាន្ដ ឬស្នាក់នៅក្រៅប្រទេស ដោយស្របច្បាស់ ពិសេស សម្រាប់សិស្សានុសិស្ស ដែលរៀនពូកែនៅកម្ពុជា នឹងមានឱកាសទទួលបានអាហារូបករណ៍ ទៅសិក្សានៅតាមបណ្ដាប្រទេសល្បីថែមទៀតផង។
លោកស្រី យុយ សុផានិត ជា Board Advisor of touch global បានថ្លែងថា «មូលហេតុដែលយើងបង្កើត នៅកញ្ចប់សេវាកម្មក្នុងការរៀបចំនូវឯកសារផ្សេងៗនេះ ក៏ព្រោះតែកន្លងមក បងប្អូនយើងមួយចំនួនធំ តែងតែជួបការលំបាកខ្លាំង ក្នុងការរៀបចំឯកសារទៅក្រៅប្រទេស មិនចេះត្រូវ ដោយសារតែខុសបច្ចេកទេស ពេលខ្លះរត់ការខុស ដូច្នេះសេវាកម្មយើងនឹងរៀបចំជូនពួកគាត់ទាំងអស់គ្នា មានភាពងាយស្រួល ឆាប់រហ័ស មិនខាតពេលវេលា និងមិនចំណាយលុយច្រើនលើកច្រើនសារនោះឡើយ»។
លោកស្រីបន្ដថា ការរៀបចំរត់ឯកសារនេះ គឺយើងមានគ្រប់ផ្នែកទាំងអស់ គឺកញ្ចប់សម្រាប់អ្នកដែលចង់ទៅរស់នៅក្រៅប្រទេស, កញ្ចប់ទៅដំណើរកំសាន្ដ, ពិសេសកញ្ចប់សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលមានអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេសទៀតផង ។
លោកស្រីបន្ថែមថា «អ្វីដែលពិសេសនោះ TOUCH GLOBAL ក៏ជាផ្នែកមួយក្នុងការស្វែងរកអាហារូបករណ៍ សិក្សានៅតាមបណ្ដាប្រទេសល្បី នៅលើពិភពលោក ដើម្បីផ្ដល់ជូនដល់សិស្សពូកែនៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ ស្របច្បាប់ សុវត្ថិភាព ១០០%ទៀតផង»។
គួរបញ្ជាក់ថា TOUCH GLOBAL មានវត្ដមាននៅកម្ពុជាជិតមួយឆ្នាំហើយ បន្ទាប់ពីមានបទពិសោធន៍ ជាច្រើនឆ្នាំជាមួយដៃគូនៅក្រៅប្រទេសល្បីលើពិភពលោក ហើយមកទល់ពេលនេះ មានសិស្សានុសិស្ស ដែលទទួលអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស និងពលរដ្ឋកម្ពុជា ដែលរត់ឯសារទៅរស់នៅ និងដើរកំសាន្ដ ជាច្រើនរយនាក់មកហើយតាមរយៈ TOUCH GLOBAL។ ជាក់ស្ដែងកាលពីចុងសប្ដាហ៍ TOUCH GLOBAL ក៏បង្ហាញពីបទពិសោធន៍ និងរបៀបនៃការរៀបចំឯកសារ ទៅធ្វើការ ទៅរស់នៅ ឬសិក្សានៅក្រៅ ប្រទេស ដល់អង្គភាពផ្សេងៗ រួមទាំងសិស្សានុសិស្សជាច្រើនរយនាក់ទៀត នៅCJCC៕