(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ ណុប រតនា អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ និងក្រុមគ្រួសារ បានផ្ញើសារថ្លែងអំណរគុណជូនថ្នាក់ដឹកនាំទាំងអស់ ចំពោះសមានចិត្តនៃការចូលរួមរំលែកទុក្ខមរណភាព ព្រឹទ្ធមហាឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។

ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ ណុប រតនា បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារសព ព្រឹទ្ធមហាឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានអញ្ជើញចូលរួមផ្ទាល់ និងចាត់គណៈប្រតិភូគោរព វិញ្ញាណក្ខន្ធសព ព្រមទាំងបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន និងជីទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌របស់យើងខ្ញុំ និងក្រុមគ្រួសារ។

កាយវិការដ៏ប្រពៃខាងលើនេះ គឺជាកម្លាំងចិត្តដ៏មានសារៈសំខាន់ ដែលស្ដែងឱ្យឃើញនូវសមានចិត្ត ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅរបស់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ចំពោះ សព ព្រឹទ្ធមហាឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ និងក្រុមគ្រួសាររបស់យើងខ្ញុំ។

ជាថ្មីម្តងទៀត ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារសព ព្រឹទ្ធមហាឧបាសិកា មុន សៀម សីល ចរណវិសុទ្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សូមគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរ ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»