Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដកមេការិយាល័យគយ ច្រកព្រំបន្ទាប់ពីដឹកនាំ មានភាពមិនប្រក្រតីច្រើន, តែងតាំងអនុប្រធានជំនួស

22-08-2016 16:51

(ប៉ៃលិន)៖ ប្រធានការិយាល័យគយ មាត់ច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិនដែលមានរឿងអាស្រូវច្រើន ត្រូវបានថ្នាក់លើសំរេច ដកចេញជាផ្លូវការហើយ បន្ទាប់ពីកោះហៅមកបំភ្លឺនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ(បញ្ឈរជើង) អស់រយៈពេលជាង ២ខែ រួចមក។

នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ នៅការិយាល័យគយ និងរដ្ឋាករខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសចូលកាន់តំណែង ប្រធានការិយាល័យ គយមាត់ច្រកទ្វារអន្តរជាតិព្រំថ្មីក្រោមវត្តមាន ប្រធានសាខាដោយតែងតាំង លោក រ៉ិត គង់ អតីតអនុប្រធានការិយាល័យ ឡើងជាប្រធានជំនួសលោក ម៉ៅ សំអឿន ប្រធានចាស់ដែលត្រូវបានដកឲ្យ មកបំរើការងារនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករវិញ។

លោក ម៉ៅ សំអឿន ត្រូវបានថ្នាក់លើធ្វើការតែងតាំង ជាប្រធានការិយាល័យ គយមាត់ច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិនបានតែជាង១ឆ្នាំប៉ុណ្ណោះ។ តាំងពីលោក ម៉ៅ សំអឿន ឡើងធ្វើជា ប្រធានការិយាល័យគយ ច្រកព្រំកាលណាមកតែងតែមានរឿងអាស្រូវ មិនចេះចប់ មិនចេះហើយ ជាពិសេសពាក់ព័ន្ធទៅនឹងបទល្មើសទំនិញគេចពន្ធ និងជំលោះផ្ទៃក្នុងតែម្ដងរហូតចុងក្រោយ កាលពីជាងពីរខែមុន បន្ទាប់ពីមានការប្ដឹងពីការដឹកនាំមានភាពមិនប្រក្រតីមក ថ្នាក់លើបានកោះហៅលោក ម៉ៅ សំអឿន ឡើងមកបំភ្លឺនៅទីចាត់ការរហូតដល់ថ្នាក់លើ សំរេចដកចេញនៅពេលថ្មីៗនេះ តែម្ដងទៅ។ គេចាំមើលមេក្រោយ តើដឹកនាំដូចមេចាស់ទៀត ដែរឬអត់? ជាពិសេសពាក់ព័ន្ធបទល្មើសទំនិញ គេចពន្ធហូចូលពីប្រទេសថៃតែម្ដង៕