(សៀមរាប)៖ លោក ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយតំណាងអង្គការលំនៅឋានមនុស្សជាតិ អន្តរជាតិនៅកម្ពុជា ដើម្បីឈ្វេងយល់អំពីគម្រោងពាក់ព័ន្ធការតាំងទីលំនៅក្នុងតំបន់អង្គរ និងការតាំងទីលំនៅថ្មី នៅតំបន់រុនតាឯក និងពាក់ស្នែង។

ជំនួបពិភាក្សានេះធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានគោលបំណងសំខាន់សិក្សាឈ្វេងយល់អំពីការងារមួយចំនួន របស់អាជ្ញាធរជាតិអប្សរា លើការងារជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ និងមានបំណង ផ្តល់នូវកិច្ចសហការជាមួយគ្នាក្នុងថ្ងៃអនាគត៕