(ភ្នំពេញ)៖ បើតាមការបញ្ជាក់ពី លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា៖ «ការដាក់ដំណើរការសាកល្បងអំពីប្រអប់សំបុត្រទទួលបណ្ដឹងនៅតាមពន្ធនាគារ គឺដើម្បីដឹងពីសុខទុក្ខរបស់អ្នកនាំជាប់ឃុំ និងអាចដោះស្រាយបញ្ហា ក៏ដូចជាធានាបាននូវសិទ្ធិសម្រាប់អ្នកជាប់ឃុំផងដែរ»។ យ៉ាងណាមិញអ្នកនាំពាក្យខាងលើបានឲ្យដឹងថា ពាក្យបណ្ដឹងភាគច្រើនគឺពាក់ព័ន្ធទៅនឹងជម្លោះរវាងអ្នកជាប់ឃុំ ការប្រើប្រាស់បារី ដូចជាការស្នើប្ដូរទីតាំងជាដើម។

ជាមួយគ្នានេះ លោក ប៉ា ប៉ុណ្ណារ៉ាដា ក៏បានបញ្ជាក់ផងដែរថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺជាស្ថាប័នសេនាធិការរបស់រាជរដ្ឋាភិបាល និងធ្វើការងារដើម្បីធានាដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយស្របទៅនឹងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចសម្ភាសន៍បន្តដូចតទៅ៖