(ភ្នំពេញ)៖ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ដំណើរការនៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ទទួលបានការកោតសរសើរខ្លាំងពីអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នៃអង្គការសហប្រជាជាតិ ព្រោះស្ថាប័ននេះនឹងបំពេញការងារក្នុងការលើកកម្ពស់សិទ្ធិមនុស្សទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

ក្រៅតែជាស្ថាប័នឯករាជ្យ ស្ថាប័នសិទ្ធិមនុស្សជាតិនេះ នឹងដោះស្រាយរាល់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជុំវិញករណីរំលោភសិទ្ធិមនុស្ស។ នេះជាការបញ្ជាក់បន្ថែមពី លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចសម្ភាសន៍ដូចតទៅ៖