(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៣នេះ គឺជាឆ្នាំមួយដែលកម្ពុជាទទួលបានការកោតសរសើរច្រើនពីវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ពីសំណាក់អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ ហើយការកោតសរសើរពីវឌ្ឍនភាពនេះ ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា ជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗរហូតដល់បច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់ពីលោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានថ្លែងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍មុន។

បន្ថែមពីនេះអ្នកនាំពាក្យខាងលើក៏បានអះអាងថា រាជរដ្ឋាភិបាលក្រៅពីការលើកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា រាជរដ្ឋាភិបាលក៏បានបំពេញនូវការគោរពសិទ្ធិមនុស្សតាមច្បាប់អន្តរជាតិ ដោយផ្ដល់នូវសច្ចាប័ន និងទទួលយកអនុសញ្ញា និងកតិកាសញ្ញា ចំនួន៨ ក្នុងចំណោម៩ ពាក់ព័ន្ធនិងសិទ្ធិមនុស្សផងដែរ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចសម្ភាសដូចតទៅ៖