(ភ្នំពេញ)៖ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនៅក្នុងកម្មវិធីFresh Talk សប្ដាហ៍មុនថា នៅកម្ពុជាមានសិទ្ធិបញ្ចេញមតិពេញលេញ ហើយការបញ្ចេញមតិនោះ គឺត្រូវគោរពលើសិទ្ធិរបស់អ្នកដទៃផងដែរ។ នៅក្នុងន័យនេះ សម្រាប់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាខាងចង់បញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា សិទ្ធិផ្ទាល់ខ្លួនក្នុងការបញ្ចេញមតិ គឺអាចធ្វើបាន ប៉ុន្តែក៏ត្រូវមានទំនួលខុសត្រូវ ដោយមិនត្រូវបំពានទៅលើសិទ្ធិអ្នកដទៃនោះឡើយ។ សម្រាប់ការបញ្ចេញមតិទាំងឡាយណា ដែលរំលោភដល់សិទ្ធិ និងតម្លៃរបស់អ្នកដទៃ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ជាមួយគ្នានេះ លោក ប៉ា ប៉ុណ្ណារ៉ាដា ក៏បានបញ្ជាក់ដែរថា ក្រៅពីសិទ្ធិបញ្ចេញមតិ កម្ពុជាក៏បានធ្វើការយ៉ាងសកម្មក្នុងការរក្សាសិទ្ធិ និងសេចក្ដីថ្លៃថ្នូសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ដែលធ្វើឲ្យក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា មានសិទ្ធិ និងសេចក្ដីថ្លៃថ្នូជាងនៅបណ្ដាប្រទេសមួយចំនួនផងដែរ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចសម្ភាសន៍បន្តដូចតទៅ៖