(ហាណូយ)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅកាន់ប្រទេសវៀតណាម នៅរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕