(ហាណូយ)៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នារសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១១-១២ ខែធ្នូនេះ តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីវៀតណាម ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕