(ភ្នំពេញ)៖ កម្លាំងជំនាញព្រហ្មទណ្ឌ បានសហការជាមួយប៉ុស្ដិ៍បឹងកេងកងទី១ ខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យ៩នាក់​ ជាជនជាតិចិន ​ក្រោយព្រួតគ្នាប្រើហិង្សាដោយប្រើកាំបិតបុ័ងតោកាប់បុរសជាជនជាតិម្នាក់ បណ្តាលឱ្យរបួសធ្ងន់។

ករណីហិង្សានេះបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេកាម៉ោង២២៖៣០ ស្ថិតនៅចំណុច​ផ្លូវព្រះមុន្នីវង្ស​ កែងផ្លូវ ៣៩២​ ភូមិ៩​ សង្កាត់បឹងកេងកងទី១​ ​ខណ្ឌបឹងកេងកង។

សមត្ថកិច្ចឱ្យដឹងថា មុនកើតហេតុកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាន​ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែប្រទះឃើញ​ករណីហិង្សា ហើយកម្លាំងសមត្ថកិច្ចក៏បានជួយអន្ដរាគន៍​ឃាត់ខ្លួនជនបង្ក​ រួមនឹងវត្ថុតាង​ មកកាន់អធិដ្ឋាននគរបាលខណ្ឌបឹងកេងកង​ ដើម្បីធ្វើការសាកសួរ​។ ចំណែកជនរងគ្រោះ​បានបញ្ជូ​នទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ជនសង្ស័យទាំង០៩នាក់​ មានឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ WU TSUNG HING​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ សញ្ជាតិចិន​ លិខិតឆ្លងដែនលេខ311724164
២៖ ឈ្មោះ​ LAZARE ភេទប្រុស​ អាយុ៣០ឆ្នាំ​ សញ្ជាតិកាំម៉ូរ៉ូន​ លិខិតឆ្លងដែនលេខ06634931
៣៖ ឈ្មោះ​ YANG SHANG LIN ភេទប្រុស​ អាយុ២៤ឆ្នាំ​ សញ្ជាតិចិន​ លិខិតឆ្លងដែនលេខ351732115
៤៖ ឈ្មោះ​ LIN WEI TING​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ សញ្ជាតិចិន​ លិខិតឆ្លងដែនលេខ360317578
៥៖ ឈ្មោះ​ WU TING SHENG ភេទប្រុស​ អាយុ២៥ឆ្នាំ​ សញ្ជាតិចិន​ លិខិតឆ្លងដែនលេខ360235649
៦៖ ឈ្មោះ​ CHEN YU SHANG ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិចិន លិខិតឆ្លងដែនលេខ311215243
៧៖ ឈ្មោះ​ HUANG YU CHEN ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិចិន លិខិតឆ្លងដែន360247987
៨៖ ឈ្មោះ​ WEI MIN KAI ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិចិន លិខិតឆ្លងដែនលេខ351501777
៩៖ ឈ្មោះ​ ឈិន​ ម៉េង ភេទប្រុស អាយុ៥៥ឆ្នាំ សញ្ជាតិចិន

វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទដៃ ០៩គ្រឿង, កាំភ្លើងខ្លី ០១ដើម ម៉ាកឡុក១៩ ពណ៌ខ្មៅ បង់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១០គ្រាប់, កាបូបស្ពាយចំហៀង ០១, អត្តសញ្ញាណប័ណ្ណខ្មែរ០១, កាតគ្រីសម្គាល់រថយន្ត ០១, បណ្ណបើកបរ ០១, បណ្ណសម្គាល់ការងារ ០១, កាតធនាគា ០៥, កាតកាន់កាប់កាំភ្លើង០១ និងប្រាក់១៥០០ដុល្លារ។

ជនរងគ្រោះមានឈ្មោះ LIU XIAO CHEN ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិចិន (គ្មានលិខិតឆ្លងដែន)​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ បច្ចុប្បន្នជនសង្ស័យ៩នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល​ រាជធានីភ្នំពេញ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់៕