(កំពង់ចាម)៖ អភិបាលរងខេត្តកំពង់ចាមលោក លី សារ៉ារិទ្ធ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់អាជីវកម្មឆ្នាំ២០២៤ ដែលពិធីនេះបានធ្វើឡើង នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម។

អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ក្នុងដំណើរការដេញថ្លៃនេះ សូមឱ្យអាជីវករទាំងអស់ គោរពក្រមសីលធម៌ និងនីតិវិធីនៃការដេញថ្លៃ និងដាក់សំណើដេញថ្លៃប្រកបដោយភាពប្រកួតប្រជែង និងសូមកត់ត្រាចំនួនទឹកប្រាក់ ដាក់ដេញថ្លៃ ដោយមានការប្រុងប្រយ័ត្ន បន្ទាប់ពីបានគិតនិងពិភាក្សាគ្នារួចហើយ។

លោកអភិបាលរងខេត្ត បានថ្លែងបន្តថា សូមឱ្យបងប្អូនអាជីវករទាំងអស់ រក្សានូវភាពថ្លៃថ្នូរ ធ្វើយ៉ាងណាដេញថ្លៃឲ្យមានតម្លាភាព និងត្រូវគិតលើការប្រកួតប្រជែង សម្រាប់ផលរបរទៅថ្ងៃអនាគត ដែលប្រការនេះរដ្ឋបាលខេត្ត អាចមើលឃើញនិងជាអ្នកវាយតម្លៃ ផ្ដល់ទំនុកចិត្តជូនបងប្អូនអាជីវករ ដែលរកទទួលទានថ្លៃថ្នូរ សមរម្យ ដែលលើកកិត្យានុភាព ក្នុងខេត្តកំពង់ចាមរបស់យើង។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសរៀបចំការដេញថ្លៃធ្វើស៊ីគ្រប់ប្រភេទ សម្រាប់ការធ្វើអាជីវកម្មឆ្នាំ ២០២៤ ក្នុងនោះមានភេស៊ីចំណតរថយន្តចំនួន ១ ទីតាំង និងកំពុងចម្លងចំនួន ២ ទីតាំង រួមទាំងចំណតជលយាន ១ ទីតាំងផងដែរ ។

ក្នុងដំណើរការដេញថ្លៃនោះ ជាលទ្ធផល ដូចខាងក្រោមនេះ៖

*ទី១៖ កំពង់ចម្លងកងតាណឹង  ក្នុងស្រុកកងមាស អ្នកដេញថ្លៃបានមានឈ្មោះ សិន ម៉េងឡាយ ក្នុងតម្លៃ ៧,០១០.០០០រៀល
*ទី២៖ កំពុងចម្លង មាន់ហើរ-កំពង់ទ្រាស ក្នុងស្រុកកំពង់សៀម អ្នកដេញថ្លៃបានមានឈ្មោះ ឃឹន ឆៃឌឿន ក្នុងតម្លៃ ១,១៥០.០០០រៀល
*ទី៣៖ ចំណតជល់យាន ស្ថិតក្នុងក្រុងកំពង់ចាម អ្នកដេញថ្លៃបានមានឈ្មោះ ស៊ីន សុធា ក្នុងតម្លៃ ១,៧៧០.០០០រៀល
*ទី៤៖ ចំណតរថយន្តព្រៃទទឹង ស្ថិតក្នុងស្រុកព្រៃឈរ អ្នកដេញថ្លៃបានមានឈ្មោះ ភួង បូផា ក្នុងតម្លៃ ៧២,៦០០.០០០រៀល៕