(ភ្នំពេញ)៖ សាលារៀនអន្ដរជាតិ អាមេរិកាំងប្រ៊ីជ រកឃើញជយលាភីលេខ១ លេខ២ និងលេខ៣ ក្នុងវគ្គផ្ដាច់ព្រ័ត្ររប្រកួត និយាយភាសាអង់គ្លេស ជាសាធារណៈប្រចាំឆ្នាំលើទី៤សម្រាប់បេក្ខភាពកម្រិត២ ។

កម្មវិធីនេះបង្ហាញឲ្យឃើញផងដែរ ពីសមត្ថភាព ពិតប្រាកដនៃសិស្សានុសិស្ស ដែលបានសិក្សានៅសាលារៀនអន្ដរជាតិ អាមេរិកាំងប្រ៊ីជ ដែលអាចប្រើប្រាស់ភាសាបរទេស បានយ៉ាងស្ទាត់ជំនាញ លំដាប់អន្ដរជាតិ ។

ពិសេសសាលារៀនអន្ដរជាតិ អាមេរិកាំងប្រ៊ីជបាន ប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការពង្រឹងយុទ្ធសាស្ដ្របង្រៀនសិស្ស ទៅតាមស្ដង់ដារអន្ដរជាតិ ទាំងភាសា ឥរិយាបថ កម្លាំងស្មារតី រួមជាមួយនឹងភាពក្លាយហ៊ានផងដែរ។

គួរបញ្ជក់ថា សាលារៀនអន្ដរជាតិ អាមេរិកាំងប្រ៊ីជ រហូតមកទល់មានសាខាចំនួន១៩ ហើយ ហើយបានពង្រីកនូវសក្ដានុពល កាន់តែច្រើនឡើងៗ ដល់សិស្សានុសិស្សពង្រឹងនូវចំណេះដឹងកាន់ តែទូលាយបន្ថែមទៀត ៕