(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ករណី ឃាត់ខ្លួនជនសង្ស័យ ៧៥នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៦ករណី ឃាត់ខ្លួន២៤នាក់
* ករណីប្រើប្រាស់៤ករណី ឃាត់ខ្លួន៣១នាក់
* ករណីជួញដូរ៥ករណី ឃាត់ខ្លួន២០នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៧,៦២៦ករណី ឃាត់ខ្លួន ១៨,៩៧០នាក់ (ស្រី១២៩៦នាក់)៕