(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងរយៈពេលជាង១០០ថ្ងៃកន្លងមក បានខិតខំប្រឹងប្រែងក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ បង្កើតគោលនយោបាយ ដាក់ចេញនូវគំនិតផ្តួច ផ្តើមនានា ជាពិសេសយុទ្ធសាស្រ្តចាក្រាវិស័យបរិស្ថាន ដែលជាត្រីវិស័យក្នុងការដឹកនាំ នាវាបរិស្ថានឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព និងនាំកម្ពុជាទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

លោកបណ្ឌិត អ៊ាង សុផល្លែត ជាថ្នាក់ដឹកនាំគំរូក្នុងសង្គម ដែលស្រឡាញ់យុត្តិធម៌ សុចរិត ត្រឹមត្រូវ យុត្តិធម៌ មិនពុករលួយ ហើយក៏មិនឃ្លាតច្បាប់ដែរ។ និយាយពីបុគ្គលិកលក្ខណៈ ក្នុងនោះការរឹតបណ្តឹងច្បាប់ លើការគ្រប់គ្រងធនធានធម្មជាតិ លោកបានដាក់ចេញវិធានការសំខាន់៤ចំណុច ដែលក្នុងនោះ មានការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ ពង្រឹងកិច្ចសហការជាមួយអាជ្ញាធររាជធានីខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ បង្រាបបទល្មើសធនធានធម្មជាតិ សហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអ្គភាពប្រឆាំងអំពើពុករលួយ អនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ និង បង្កើនការដាំដុះព្រៃឈើឱ្យច្រើនជាងការលួយកាប់ខុសច្បាប់ និងជួយឱ្យសហគមន៍មានជីវភាពល្អប្រសើរតាមរយៈទេសចរណ៍ធម្មជាតិ និងការទទួលបានពីការលក់កាបូន។

យើងបានឃើញការងារសង្គមជាច្រើនផ្សេងទៀត ដែលលោកបណ្ឌិត អ៊ាង សុផល្លែត បានចូលរួម បម្រើប្រជាពលរដ្ឋនៅតាមមូលរដ្ឋាន ក្នុងនាមជាមន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមួយរូប ដែលស្មោះស្មគ្រគោរពច្បាប់ គោរពជាតិ សាសនា ព្រះមហាក្សត្រ។ ជាមួយគ្នានេះ គេស្គាល់លោកថា ជាអ្នជំនាញកសិកម្ម និងពូកែថ្នាំខ្មែរ នៅពេលលោកបានផ្សាព្វផ្សាយលើទំព័រហ្វេសប៊ុក ដែលមានការគាំទ្រពីអ្នកតាមដាន់រាប់លាននាក់ នាពេលកន្លងមក។

អ្នកដែលញុះញង់ម្នាក់ជាទណ្ឌិត ម្នាក់ទៀតគឺជាអ្នកវិទ្យុនៅក្រៅច្បាប់នៅក្រៅប្រទេស។ សកម្មភាពរបស់ទណ្ឌិត អ៉ឹង លីប៉េង និងបក្ខពួក ដែលសហការផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈបណ្តាញព័ត៌មានសង្គម VOD ដើម្បីបង្កាច់បង្អួចកិត្តិយសលោក អ៊ាង សុផល្លែត មិនត្រឹមតែជាការវាយប្រហារ ជាលក្ខណៈបុគ្គលនោះទេ ជនទាំងនេះបានផ្សាភ្ជាប់មុខងារ លោកជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមុខងារនានារបស់ក្រុមគ្រួសារ ដែលបង្ហាញពីចេតនាធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ មានចរិកញុះញង់ ខុសពីការពិត នាំឱ្យមានការរើស អើងបុគ្គល ក៏ដូចជារើសអើងអ្នករាជការសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ស្ថាប័ន រាជរដ្ឋាភិបាលស្របច្បាប់ ដែលបានបោះឆ្នោតគាំទ្រ និងបង្កើតដោយសំលេងច្រើនលើសលប់ នាពេលកន្លងមក៕