(ភ្នំពេញ)៖ គ្រីសស្ព្រី គ្រីម (Krispy Kreme) នឹងធ្វើការចែកនំ ដូហ្វណាត់ចំនួន១ម៉ឺននំ ដោយឥតគិត ថ្លៃក្នុងឱកាសសម្ពោធជាផ្លូវការ សាខាទី២ របស់ខ្លួន នៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើប AEON Mall នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ខាងមុខ។

ដើម្បីទទួលបាននំដូហ្វណាត់ ដោយឥតគិតថ្លៃ លោកអ្នកគ្រាន់តែចូលរួមតម្រង់ជួរ នៅខាងមុខហាងនំដូហ្វណាត់ Krispy Kreme។

លក្ខខ័ណ្ឌ សម្រាប់ទទួលបាននំដូហ្វណាត់ ដោយឥតគិតថ្លៃនេះ រួមមាន៖

១. អ្នកតម្រង់ជួរមុនគេទី១ នឹងទទួលបាន នំដូហូណាត់ Original Glazed ពេញមួយឆ្នំា ដោយឥតគិតថ្លៃ
២. អ្នកតម្រង់ជួរមុនគេទី២ នឹងទទួលបាន នំដូហូណាត់ Original Glazed រយៈពេល៦ខែ ដោយឥតគិតថ្លៃ
៣. អ្នកតម្រង់ជួរមុនគេទី៣ នឹងទទួលបាន នំដូហូណាត់ Original Glazed រយៈពេល៣ខែ ដោយឥតគិតថ្លៃ
៤. អ្នកតម្រង់ជួរមុនគេពីទី៤ រហូតដល់ទី១០០ នឹងទទួលបាន នំដូហូណាត់ Original Glazed រយៈពេល១ខែ ដោយឥតគិតថ្លៃ
៥. អ្នកតម្រង់ជួរមុនគេទី១០១ រហូតដល់ទី២០០ នឹងទទួលបាន នំដូហូណាត់ Original Glazed រយៈពេល២សប្តាហ៏ ដោយឥតគិតថ្លៃ
៦. អ្នកតម្រង់ជួរមុនគេទី២០១ រហូតដល់ទី៣០០ នឹងទទួលបាន នំដូហូណាត់ Original Glazed រយៈពេល១សប្តាហ៏ ដោយឥតគិតថ្លៃ
៧. អ្នកតម្រង់ជួរមុនគេទី៣០១ រហូតដល់ទី៤០០ នឹងទទួលបាន ប័ណ្ណបញ្ចុះតំលៃផ្សេងៗ

ក្នុងពេលកំពុងតម្រង់ជួរ Krispy Kreme ក៏មានដូហ្វណាត់ចំនួន ៦០០នំ ជូនសម្រាប់អាហារសម្រន់ផងដែរ។ ជាងនេះ ក៏មានការលេងល្បែងកំសាន្តពី ឌីជេ នេនទុំ និងការចាប់ឆ្នោតឈ្នះរង្វាន់ជាច្រើនជាង ២០០រង្វាន់។

ការតម្រង់ជួរពីម៉ោង៧៖០០នាទីព្រឹកដល់៩៖០០នាទីព្រឹក នៅចំនតរថយន្តក្បែរ ដឹ ភីហ្សា ខេមផេនី ហើយកម្មវិធីសម្ពោធនឹងចាប់ផ្ដើមពីម៉ោង៩ព្រឹកដល់ម៉ោង១រសៀលនៅ Lively Plaza ជាន់ផ្ទាល់ដីនៃ ផ្សារទំនើប AEON Mall។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណៈជន ហាងនំដូហ្វណាត់ Krispy Kreme ក៏បានបង្កើតសាខាទីពីរនេះ ហើយក៏មានគម្រោងពង្រីកទីតាំងជាបន្តបន្ទាប់ទៀត ដែលនៅជិតផ្ទះរបស់អតិថិជនបំផុត។

ហាងនំដូហ្វណាត់ Krispy Kreme ជាហាងនំដ៏ល្បីល្បាញ នៅសហរដ្ឋអាមេរិក ហើយបានដាក់លក់នៅព្រះកម្ពុជា លើកដំបូងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ កន្លងមក ដែលស្ថិតនៅកែងផ្លូវ ៣០២ និង ៥១ (ផ្លូវប៉ាស្ទ័រ) បឹងកេងកង ១ រាជធានីភ្នំពេញ។ នំដូហ្វណាត់ គ្រីសស្ពី គ្រីម មានហាងជាង ១០០០ហាង នៅក្នុងប្រទេសចំនួន ២៧ប្រទេស។ ហើយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ទទួលបានសិទ្ធដាក់លក់ជាផ្លូវការនៅប្រទេសទី ២៧ ក្នុងប្រទេសកម្ពុជាយើង។

ក្រៅពីនំដូហ្វណាត់ គ្រីសស្ព្រី គ្រីម នេះ ក្រុមហ៊ុន EFG ក៏បាននាំចូលផលិតផលម៉ាកល្បីៗជាច្រើនទៀតដូចជា៖ ឌឹ ភីហ្សា ខមផេននី (The Pizza Company ខូស្តា ខូហ្វី ( Costa Coffee) ប៊ីប៊ីឃ្យូ ឈិកខិន(BBQ Chicken) ស្វេនស្សិន (Sweensen’s) និង ដេរី ឃ្វីន (Dairy Queen)។

ទំនាក់ទំនងបន្ថែម៖
Krispy Kreme Facebook Page: https://www.facebook.com/KrispyKremeCambodia/?fref=ts
Website: www.krispykreme.com.kh
Instagram: Krispy Kreme Cambodia
Tele: 023 880 880