(ភ្នំពេញ)៖ បន្ទាប់ពីសម្លឹងឃើញពីការគាំទ្រខ្ពស់ពីសំណាក់អតិថិជន ហាងនំបុ័ង BreadTalk បានបន្តពង្រីកវិសាលភាពបន្ថែមទៀត ដោយបានបើកសម្ភោធសាខាទី៤ ដែលមានទីតាំងតាមបណ្ដោយមហាវិថី ម៉ៅ សេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ រាជធានីភ្នំពេញ។
អ្នកចាត់ការទូទៅនៃហាងនំប៉័ង BreakTalk លោក ដួង តារា បានថ្លែងឲ្យដឹងថា «សាខាទី៤នេះ ជាសាខាថ្មី ហើយក៏មាននំដែលមានរសជាតិឆ្ងាញ់ ប្លែកជាងពីមុនផងដែរ ហើយពេលយើងញុំាទៅ គឺជួយដល់សុខភាព ព្រោះគ្រឿងផ្សំពីធម្មជាតិល្អបំផុតពីប្រទេសសិង្ហបុរី និងមានការគាំទ្ររួមទាំងទ្វីបអឺរ៉ុប និងអាស៊ីយើងនេះ ហើយលក្ខណៈពិសេស ទី១-នំដែលយើងផលិតសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ ដោយផ្សំជាមួយនឹងគ្រាប់ធញ្ញជាតិ, ទី២- នំគ្រប់ប្រភេទយើង បានដាក់ ទៅក្នុងទូរយ៉ាងមានអនាម័យបំផុត ហើយទូរដាក់នំយើងគឺគ្រាន់តែទាញមក វានឹងចេញឲ្យភ្លាមពិសេសនោះ រាល់នំគ្រប់ប្រភេទគឺយើងផលិតថ្មីជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យមានរសជាតិ និងក្លិនឈ្ងុយ គ្រាន់តែឃើញភ្លាម គឺចង់ញុំាភ្លែតតែម្ដង»។
លោកបានបន្ដថា «យើងសង្ឃឹមថាការលក់ នឹងមានការកើនឡើងខ្ពស់ជាងមុនទៅទៀត ដោយពីមុនយើងលក់ក្នុង១ថ្ងៃបានត្រឹមតែជាង ១ពាន់នំ ក្នុងមួយសាខា តែហាងថ្មីនេះ ខ្ញុំរំពឹងថានឹងមានការកើនជាងការរំពឹងទុក ព្រោះថាហាងថ្មីនេះ មាននំថ្មីជាច្រើនខុសពីហាងមុនៗ ដល់ទៅ១៩មុខ ដែលមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ ប្លែក ពិសេស គឺធ្វើតម្រូវទៅតាមចំណង់ចំណូលចិត្តអតិថិជន ទាំងខ្មែរយើងផង និងភ្ញៀវបរទេសផងដែរ»។
លោកបន្ថែមថា ជាងនេះទៅទៀត សាខាថ្មីនេះ ក៏មានកម្មវិធីពិសេស គឺរាល់ការជាវនំ៣ និងថែមជូននំ៣ ដោយគិតថ្លៃផងដែរ ដល់អថិតិជនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែសីហានេះ។ កាន់តែងាយស្រួលជាងនេះទៅទៀត អតិថិជនក៏អាចពិសារនំនៅហាងផ្ទាល់តែម្ដង ព្រោះទីកន្លែងធំទូលាយ ដែលអាចពិសារបណ្ដើរ ធ្វើការបណ្ដើរ ឬសម្រាប់ជួបជុំជជែកពិភាក្សាការងារផ្សេងៗ និងបង្កើនភាពជិតស្និទ្ធបន្ថែមទៀត ហើយសម្រាប់សិស្សនិស្សិតវិញ ក៏មានភាពងាយស្រួលក្នុងការធ្វើកិច្ចការសាលានៅទីនេះបានផងដែរ។
គួរបញ្ជាក់ផងដែរថា ហាងនំបុ័ង BreadTalk បានបើកសម្ភោធនៅថ្ងៃទី២០ ខែសីហា ដែលមានការអញ្ជើញចូលរួមពីភ្ញៀវកិត្ដិយសជាច្រើនរូបផងដែរ។ រហូតមកទល់នឹងពេលនេះ BreakTalk មានសាខាចំនួន៤ហើយ នៅរាជធានីភ្នំពេញ សាខាទី១ ធីខេ អេវិនញូ, សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន, សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១ និងសាខាទី៤ ម៉ៅសេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា ហើយ BreadTalk នឹងពង្រីកសក្កានុពល ដល់ខេត្ដសៀមរាបទៀតក្នុងពេលអនាគត៕