(កំពត)៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀន​៤នាក់ ត្រូវកម្លាំងនគរបាលក្រុងកំពត ខេត្តកំពត ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្នុងសង្កាត់ត្រើយកោះ និងសង្កាត់អណ្តូងខ្មែរ នៅក្រុងកំពត ​នៅយប់ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ​២០១៦​។

​មន្ត្រីនគរបាលក្រុងកំពត បានប្រាប់ Fresh Newsថា ជនសង្ស័យទាំង៤នាក់​ដែលឃាត់ខ្លួនបាន រួមមាន ទី១-ឈ្មោះ​ ចាន់​ ឧត្តម​ ​អាយុ​២២​ឆ្នាំ ទី២-​ឈ្មោះ ​ម៉ែន​ សកល អាយុ​២៩ឆ្នាំ ទី៣​-ឈ្មោះ​ យឹង​ កាយ​ អាយុ១៩ឆ្នាំ និងទី៤-ឈ្មោះ​ សូត​ សុផល្លី​​ អាយុ​​១៩ឆ្នាំ ក្នុងនោះដែរកម្លាំងជំនាញ​ដកហូតបាន ថ្នាំញៀនប្រភេទម៉ាទឹកកក២កញ្ច​ប់​ ម៉ូតូ​៣គ្រឿង និងទូរស័ព្ទដៃ៥គ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបាន​នាំយកមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងកំពត​ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​៕