(ភ្នំពេញ)៖ ក្រោមបទបញ្ជាដឹកនាំពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ, នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចអធិការដ្ឋាននគរបាល ស្រុកបារាយខេត្តកំពង់ធំ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ និងយកកាំបិតប៉័ងតោ កាប់ជនរងគ្រោះប្លន់យកម៉ូតូ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២៦ករណី ដើម្បីចាត់ការតាមនីតិវិធី។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៦នាក់រួមមាន៖

*ទី១៖ ឈ្មោះ សុខ តុលា អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ ពៅ ឌូ ហៅ ហ្វុង អាយុ១៨ឆ្នាំ រស់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ អាយុ១៩ឆ្នាំ មានទីលំនៅតាមផ្ទះសំណាក់ចល័តក្នុងរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ
*ទី៤៖ ឈ្មោះ អេង សំណាង ហៅ ចយ អាយុ១៨ឆ្នាំ មានទីលំនៅតាមផ្ទះសំណាក់ចល័ត ក្នុងរាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
*ទី៥៖ ឈ្មោះ ឈន ម៉េងឡុង ហៅ ឡុង អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ
*ទី៦៖ ឈ្មោះ លី ហៃ ហៅ ហ៊ួ អាយុ២០ឆ្នាំ ជនជាតិវៀតណាម មានទីលំផ្ទះជួល ផ្លូវលំ ភូមិច្រាំងចាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរទិញលក់ម៉ូតូ។

វត្ថុតាងចាប់យក(ម៉ូតូជិះធ្វើសកម្មភាព)

១-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ខ្មៅ សេរីឆ្នាំ២០២១ លេខតួ លេខម៉ាស៊ីន ០៤១៤ ពាក់ផ្លាកលេខកំពង់ធំ១Q-៦៨៧២ ចំនួន ០១ គ្រឿង។
២-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ១KG-០៥២០ លេខតួ លេខម៉ាស៊ីន ០០៨៣៩៤៧ ចំនួន០១គ្រឿង

ភស្តុតាងចាប់យក(របស់ជនរងគ្រោះ)
១-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៨០៩៥ ពាក់ផ្លាកលេខភ្នំពេញ ១JT-៩៨៤១ ចំនួន ០១ គ្រឿង។
២-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៩១៦១ ពាក់ផ្លាកលេខភ្នំពេញ ១JC-២៤៦០ ចំនួន ០១ គ្រឿង។
៣-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ លេខតួ លេខម៉ាស៊ីន ៥៤៧៤ ពាក់ផ្លាកលេខភ្នំពេញ ១JU-៩៧២៦ ចំនួន ០១ គ្រឿង។
៤-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ០០២៦ ពាក់ផ្លាកលេខកំពង់ចាម ១AC-១៤៤៦ ចំនួន ០១ គ្រឿង។
៥-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៦៦០១ពាក់ផ្លាក លេខភ្នំពេញ ១JK-៤៣៧៣ ចំនួន ០១ គ្រឿង។
៦-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ លេខតួ លេខម៉ាស៊ីន ៩៧៨៦ ពាក់ផ្លាកលេខភ្នំពេញ ១KE-១០៦៨ ចំនួន ០១ គ្រឿង។
៧-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៤១៦៥ពាក់ផ្លាក លេខភ្នំពេញ ១JJ-២៨៨៥ ចំនួន ០១ គ្រឿង។
៨-មួយសុវត្ថិភាព ពណ៌ ទឹកក្រូច ម៉ាកATHELMET ចំនួន ០១
៩-មួយសុវត្ថិភាព ពណ៌ លឿង ម៉ាកATHELMET ចំនួន ០១។

ក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពវាយ ធាក់ និងកាប់ប្លន់នៅក្នុងខណ្ឌចំនួន៦ រួមមាន៖

*ខណ្ឌសែនសុខចំនួន៥ករណី៖

*ករណីទី១ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ពាក់ផ្លាកលេខភ្នំពេញ 1KF-9066 នៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០៖៥នាទី។ ជនរងគ្រោះឈ្មោះ អឹក សំណាង អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល មុខរបរ កម្មករ។

*ករណីទី២ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខភ្នំពេញ 1JA-4043 នៅចំណុចផ្លូវឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៥៖១០នាទី។ ជនរងគ្រោះឈ្មោះ យ៉េត ឃឿត អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌកំបូល រាជធាភ្នំពេញ មុខរបរកម្មករ។

*ករណីទី១២ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ 1KH-1465 ប្រព្រឹត្តនៅចំណុចខាងជើងវត្តឬស្សីសាញ់ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៨និង៥០នាទី។ ជនរងគ្រោះឈ្មោះ សុង សារិទ្ធ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន។

*ករណីទី១៣ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ 1KE-1068 ប្រព្រឹត្តនៅចំណុចម្តុំភ្លើងស្តុបក្រោយបុរីពិភពថ្មីចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង០០នាទី។ ជនរងគ្រោះឈ្មោះ លី សំណាង អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរកម្មករ។

*ករណីទី១៤ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខកណ្តាល១APមិនចាំលេខខាងចុង ប្រព្រឹត្តនៅ ចំណុចម្តុំភ្លើងស្តុបក្រោយ បុរីពិភពថ្មីចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៤និង៣០នាទី។

*ករណីទី១៥ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាក លេខភ្នំពេញ1JY-7753 ប្រព្រឹត្តនៅ ចំណុចខាងជើងមន្ទីរសម្រាកព្យាបាលមង្គល ទួលពង្រ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៥និង២០នាទី។ ជនរងគ្រោះ (រងរបួសកំភួនជើងទាំងសងខាង) ឈ្មោះ ឌី ចាន់ធា អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ៦៤ ផ្លូវបេតុង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរចុងភៅ។

*ករណីទី១៦ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KK-8777 ប្រព្រឹត្តនៅចំណុចភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទី។ ជនរងគ្រោះឈ្មោះ ឃឹម គឹមហ៊ា អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

*ខណ្ឌកំបូលចំនួន ០៣ករណី៖

*ករណីទី១៧ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកណ្តាល1AQ-6600 ប្រព្រឹត្តនៅចំណុចផ្លូវបេតុង វត្តភ្នៀតសិម្ពលី ភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង៣៥នាទី។ ជនរងគ្រោះឈ្មោះ យ៉េន មេសា អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ៣៦៧ ផ្លូវបេតុង ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ ជាងអគ្គីសនី។

*ករណីទី១៨ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាក លេខព្រៃវែង1W-2183 ប្រព្រឹត្តចំណុចម្តុំកន្លែងក្រឡុងស៊ីម៉ង់ ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០និង៣០នាទី។ ជនរងគ្រោះឈ្មោះ វុន វិត អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសា ខេត្តព្រៃវែង មុខរបរ កសិករ។

*ករណីទី១៩ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JK-4373 ប្រព្រឹត្តចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី។ ជនរងគ្រោះឈ្មោះ មួន ម៉េន អាយុ៣១ឆ្នាំ មានទីលំនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរកម្មករ។

*ខណ្ឌព្រែកព្នៅ ចំនួន ០៣ករណី

*ករណីទី២០ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ក្រហម សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ចាម 1X-5707 ប្រព្រឹត្តចំណុចលើមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៤៤នាទី។ ជនរងគ្រោះឈ្មោះ គា ឃីង អាយុ២៣ឆ្នាំ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មុខរបរបើកបររថយន្ត។

*ករណីទី២១ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1W-7626 ប្រព្រឹត្តចំណុចលើមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៤០នាទី។ ជនរងគ្រោះឈ្មោះ ញឺន សម្ផស្ស អាយុ២២ឆ្នាំ មានទីលំនៅភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោង ខេត្តកំពង់ស្ពឺ មុខរបរ កម្មកររោចក្រ។

*ករណីទី២២ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-6360 ប្រព្រឹត្តចំណុចលើមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងពោធិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៣០នាទី។ ជនរងគ្រោះឈ្មោះ ស្រូយ ស្រស់ អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន។

*ខណ្ឌមានជ័យចំនួន ០១ករណី

*ករណីទី២៣ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ សៀមរាប 1JA-0851 ប្រព្រឹត្តចំណុចចំណុចប្រឡាយទឹកស្អុយ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ   រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៣០នាទី។ ជនរងគ្រោះឈ្មោះ យ៉ុង សុផាត អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង  ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងជួសជុលម៉ាស៊ីន។

*ខណ្ឌពោធិសែនជ័យចំនួន ០៣ករណី

*ករណីទី២៤ ក្រុមជនសង្ស័យបាន ប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JM-0620 ប្រព្រឹត្តចំណុចមហាវិថីឈ្នះឈ្នះ ភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៨ និង៣០នាទី។ ជនរងគ្រោះឈ្មោះ ឌឿន ដេន អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួលភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ព្រូរថយន្ត។

*ករណីទី២៥ ក្រុមជនសង្ស័យបានប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-6129 ប្រព្រឹត្តចំណុចមហាវិថីឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៤០នាទី។ ជនរងគ្រោះឈ្មោះ ឃឹម ភារិទ្ធ អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុងភូមិត្រពាំងពោធិ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ ចិញ្ចឹមសត្វ។

*ករណីទី២៦ ក្រុមជនសង្ស័យប្រើជើងធាក់ ផ្តួលម៉ូតូ យកកាំបិតកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1JU-9726 ប្រព្រឹត្តចំណុចមហាវិថីឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង១០នាទី។ ជនរងគ្រោះឈ្មោះ ប៊ិត ជន អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង  ភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងជួសជុលរថយន្ត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕