(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី២២ ខែសីហានេះថា ចាប់ពីថ្ងៃពុធ ទី២៤ ដល់ថ្ងៃអង្គារ៍ ទី៣០ ខែសីហា ឆ្នាំ២០១៦ ការដ្ឋានស្ថាបនាស្ថានីយ បូមទឹកបឹងត្របែក នឹងដំឡើងបំពង់ឆ្លងកាត់ផ្លូវលេខ២៧១ ដែលនឹងត្រូវបិទផ្លូវ១ចំហៀង។
លោកអភិបាលបានបញ្ជាក់ទៀតថា «សូមបងប្អូនរស់នៅ និងធ្វើដំណើរឆ្លងកាត់តំបន់ខាងលើ មេត្តាជ្រាបជាព័ត៌មាន និងយោគយល់ចំពោះការងារនេះ»។
ស្ថានីយមូបទឹកបឹកត្របែកថ្មីនេះ មានបំពាក់ម៉ូទ័របូមទឹកចំនួន១១គ្រឿង មានសមត្ថភាពបូមទឹកបាន ២៣.៣ម៉ែត្រគូបក្នុង១វិនាទី គឺកើន៣ដង ធៀបនឹងស្ថានីយ៍ចាស់៕