(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមធ្វើជាអធិបតីភាពនៅក្នុងកម្មវិធី បាឋកថា របស់ លោក GEORGE YEO អតីតរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសិង្ហបុរី ក្រោមប្រធានបទស្តីអំពី៖ «Threats and opportunities for small countries in a Multipolar World»

បាឋកថានេះ រៀបចំឡើងដោយវិទ្យាស្ថានសិក្សាអន្តរជាតិ និង គោលនយោបាយសាធារណៈ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីបាឋកថា របស់ លោក GEORGE YEO អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសិង្ហបុរី នេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនានា រួមទាំងសាស្ត្រាចារ្យ និស្សិត មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាច្រើននាក់ផងដែរ៕