សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១៦នាក់
08-12-2023 16:48
(ភ្នំពេញ)៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៦ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ១២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១៦នាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ រួមមាន៖
១៖ ទទួលបានណ្តឹងសរុប ១,១៦០សំណើរ មានមនុស្ស ២,៨៣៨នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,០៨៩សំណើ និងបិទសំណុំរឿង ៣៦៥សំណើ (រកឃើញមនុស្ស ១,៧៤១នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៣នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣៦ករណី៕