Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនបំផ្លាញជីវិតអ្នក! មនុស្ស១៨នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃទី២១ ខែសីហា

22-08-2016 07:13

(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល របស់អគ្គស្នងការនគរបាលជាតិ ​បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​១០​ករណី​ ឃាត់​មនុស្ស​១៨​នាក់​ (​ស្រី​៤​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ១៣​នាក់ និងមុខសញ្ញា​ប្រើប្រាស់​៥​នាក់​ ដកហូតមេ​តំ​ហ្វេ​តា​មីន​ (ice) ២៣.៥៧​ក្រាម​,​ ៣​កញ្ចប់​ធំ​និង​៤៨​កញ្ចប់​តូច​ ​មេ​តំ​ហ្វេ​តា​មីន​ (wy) ១​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួននៅ៖ ភ្នំពេញ​​ ប​ង្រ្កាប​២​ករណី​ឃាត់ខ្លួន​២​នាក់, ​កណ្ដាល​ ប​ង្រ្កាប​៣​ករណី​ឃាត់ខ្លួន​៦​នាក់, ​ព្រះ​សីហ​នុ ប​ង្រ្កាប​១​ករណី​​ឃាត់ខ្លួន​ម្នាក់, ​សៀមរាប ប​ង្រ្កាប​២​ករណីឃាត់ខ្លួន​៦​នាក់, ​ត្បូងឃ្មុំ​ ប​ង្រ្កាប​១​ករណី​​ឃាត់ខ្លួនម្នាក់ និង ​រត​ន​គី​រីប​ង្រ្កាប​១​ករណី​ឃាត់ខ្លួន​២​នាក់​៕​