(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីក្របខណ្ឌអភិវឌ្ឍន៍សាលារៀនជំនាន់ថ្មី ដែលក្រសួងបានសាកល្បងដំណើរការកម្មវិធីសាលារៀននៅវិទ្យាល័យព្រះស៉ីសុវត្ថិ រាជធានីភ្នំពេញ ដោយសហការជាមួយអង្គការសកម្មភាពសម្រាប់បឋមសិក្សា (KAPE)។

ការដាក់ឱ្យដំណើរការក្របខណ្ឌអភិវឌ្ឍន៍សាលារៀនជំនាន់ថ្មីនេះដែរ គឺក្នុងគោលដៅបង្កើតនូវម៉ូដែលនៃការអភិវឌ្ឍការអប់រំឱ្យដល់កម្រិតស្ដង់ដាអតិបរមា ដែលឆ្ពោះទៅការកើតឡើងនូវជំនាន់ថ្មីមួយនៃគ្រឹះស្ថានសិក្សាសាធារណៈនៅកម្ពុជា ដោយផ្ដល់ជាគំរូអភិបាលកិច្ចល្អ ស្ដង់ដាវិជ្ជាជីវៈខ្ពស់ និងស្ដង់ដាសិក្សាដែលមានគុណភាពខ្ពស់៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ៖