(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. ដឹកនាំដោយលោក Eric Chan ប្រធានផ្នែកអភិវឌ្ឍន៍សាជីវកម្មនៃសម្ព័ន្ធ YCH ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

ជំនួបនារសៀលនេះធ្វើឡើងដើម្បីពន្លឿនកិច្ចសហការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងក្រុមហ៊ុន PPLC Support & Industrial Co., Ltd. ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សំដៅជំរុញឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅបានដោយរលូន និងឈានទៅរកការបើកការដ្ឋាន នាពេលខាងមុខ៕