(ភ្នំពេញ)៖ ក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្រោមការណែនាំរបស់លោក ស្វាយ សុីថា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះឃុំកុមារាជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ បានចុះទៅដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ដោយធ្វើការជួយស្តារប្រឡាយមួយខ្សែ សម្រាប់ការស្រោចស្រព្វស្រូវ និងដំណាំរាប់សិបហិកតានៅទីនោះ។
លោក សោម អូន បានដឹកនាំក្រុមការងារប្រជុំជាមួយ ប្រជាពលរដ្ឋនៅភូមិត្រពាំងផ្លុង ដើម្បីដោះស្រាយជូនពួកគាត់ នូវសំណើសុំជួយស្តារប្រឡាយទឹក មួយខ្សែប្រវែង ១០៥០ម៉ែត្រ ដែលប្រឡាយនេះ បំរើដល់ការស្រោចស្រព្វស្រែ និងដំណាំរាប់សិបហិកតា។ ក្រោមការប្រជុំរួចហើយ ក្រុមការងារបានសម្រេចដោះស្រាយតាមសំណើររបស់ប្រជាពលរដ្ឋ និងបើកការដ្ឋានធ្វើតែម្តង។
លោក សោម អូន ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំរួចមក លោកបានណែនាំដល់ក្រុមការងារ បន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន កាន់តែខ្លាំងឡើង ជាពិសេសត្រូវចុះផ្ទាល់ ដើម្បីឲ្យពួកគេទៅចុះឈ្មោះបោះឆ្នោត នាពេលខាងមុខនេះ ដើម្បីមានឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា៕