(ភ្នំពេញ)៖ ការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៦ករណី ឃាត់ខ្លួនជនសង្ស័យ ៧១នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៧ករណី ឃាត់ខ្លួន៣០នាក់
* ករណីប្រើប្រាស់ ៧ករណី ឃាត់ខ្លួន៣៣នាក់
* ករណីបេីកបរក្រោមឥទ្ធិពល១ករណី ឃាត់៣នាក់
* ករណីជួញដូរ១ករណី ឃាត់ខ្លួន៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៧,៥៧២ករណី ឃាត់ខ្លួន ១៨,៨០៣នាក់ (ស្រី១២៧៥នាក់)៕