Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីតួកគី៖ ក្មេងអាយុពី១២-១៤ឆ្នាំ ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស៥០នាក់នៅក្នុងពិធីរៀបការ

21-08-2016 19:59

(អង់ការ៉ា)៖ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស៥០នាក់ និងរបួសជិត១០០នាក់ នៅក្នុងពិធីអាពាហ៍ពិពាហ៍មួយ ដែលបានប្រព្រឹត្តទៅនៅក្នុងស្រុក Sahinbey នៃខេត្ត Gaziantep ភាគខាងត្បូងប្រទេសតួកគី ត្រូវបានប្រធានាធិបតីតួកគី លោក Erdogan អះអាងថា បង្កឡើងដោយក្មេងម្នាក់អាយុ ១២ឆ្នាំ ដល់ ១៤ឆ្នាំប៉ុណ្ណោះ នេះបើយោងតាមព័ត៌មានស៊ិនហួរ ចេញផ្សាយមុននេះបន្តិចនាព្រលប់ថ្ងៃអាទិត្យនះ។

សូមជំរាបថា ការបំផ្ទុះមួយបានកើតឡើងនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ដែលបានប្រព្រឹត្តទៅនៅក្នុងស្រុក Sahinbey នៃខេត្ត Gaziantep ភាគខាងត្បូងប្រទេសតួកគី បានបណ្តាលឲ្យមនុស្ស ៥០នាក់ស្លាប់ និងជិត១០០នាក់រងរបួស ដែលជាប់ពាក់ព័ន្ធបណ្តាញភេរវករ ISIS។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦។

លោក Samil Tayya អនុប្រធានគណបក្សកាន់អំណាចតួកគី AK Party បានសរសេរបង្ហោះ នៅក្នុងបណ្តាញសង្គម Twitter របស់លោកថា ការវាយប្រហារ ខាងលើនេះ គឺត្រូវបានធ្វើឡើងដោយ បណ្តាញក្រុមរដ្ឋអ៊ីស្លាម ISIS។ ដោយឡែកឧបនាយករដ្ឋមន្ត្រីតួកគីលោក Mehmet Simsek បាន អះអាងថា វាជាការបំផ្ទុះគ្រាប់បែកអត្តឃាត ហើយមនុស្សស្លាប់ នឹងបន្តកើនឡើងថែមទៀត។

គួរបញ្ជាក់ថា ការបំផ្ទុះបានកើតឡើងកាលពីវេលាម៉ោង ២២៖៤០នាទីយប់ថ្ងៃសៅរ៍ ម៉ោងនៅទីក្រុង អង់ការ៉ា ទៅលើទីក្រុងដែលស្ថិតនៅក្បែរមូលដ្ឋានពួក ឃើដ។ ក្រុមគ្រួសារដែលរៀបចំពិធីរៀបការ ខាងលើនេះ គឺបានធ្វើដំណើរមកពីភាគខាងកើតតួកគី៕