(ភ្នំពេញ)៖ កិច្ចពិភាក្សាតុមូលមួយ ដែលមានប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» ត្រូវបានរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅអគារ DIAMOND BUSINESS CENTER កោះពេជ្រ។
ក្នុងពិធីនេះ ក៏មានការធ្វើបទបង្ហាញដោយ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល, លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក Pierre Gillette អតីតអ្នកសារព័ត៌មានជើងចាស់របស់មកពីប្រទេសបារាំង និងលោក Digby James WREN អ្នកស្រាវជ្រាវជនជាតិអូស្ត្រាលី ដើម្បីចែករំលែកព័ត៌មានស្ដីពីសិទ្ធិសេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវនៅក្នុងប្រទេស និងបណ្ដាប្រទេស ទ្វីបដែលពួកគេរស់នៅរៀងៗខ្លួន ។
វេទិការនេះ ក៏ត្រូវបានធ្វើឡើងស្របពេលនឹងការខិតជិតចូលដល់ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥ (១០ធ្នូ )ដែលប្រធានបទខាងលើ មានគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតាមរយៈការបង្កើនការទទួលខុសត្រូវ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីកសាងសង្គមមួយដែលមានលក្ខណៈស៊ីវីល័យ និងសុខដុមរមនា៕
សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖