(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណ:កម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបជាមួយលោក វិទិត មុនតាប៊ន (Mr.Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការបោះឆ្នោត នៅទីស្ដីការ គ.ជ.ប នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

គួរជម្រាបថា លោក Vitit MUNTARBHORN បានទទួលតំណែងជាអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីខែឧសភា២០២១ បន្ទាប់ពីលោកស្រី Rhona Smith សាស្រ្តចារ្យផ្នែកច្បាប់អន្តរជាតិ មកពីប្រទេសអង់គ្លេស បានផុតអាណត្តិ។

ជាអ្នករាយការណ៍ពិសេសថ្មី មានសញ្ជាតិថៃ ភូមិរបងជាប់កម្ពុជា លោក Vitit MUNTARBHORN ត្រូវបានក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក ផ្ញើក្តីរំពឹងថា លោកនឹងអាចជាមនុស្សម្នាក់ដែលយល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានច្បាស់លាស់៕