(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
សូមបញ្ជាក់ថា លោក វិទិត មុនតាប៊ន កំពុងបំពេញបេសកកម្មនៅកម្ពុជា ដើម្បីស្រង់របាយការណ៍ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស។ ក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន នឹងមានជំនួបជាមួយមន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាអង្គការសង្គមស៊ីវិល ដែលធ្វើការងារផ្នែកសិទ្ធិមនុស្សផងដែរ។
ក្រោយបេសកកម្មនេះទៅ លោក វិទិត មុនតាប៊ន នឹងធ្វើរបាយការណ៍ជូនអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា៕