(ភ្នំពេញ)៖ លោក Davis Li ប្រធានគ្រប់គ្រងទូទៅទទួលបន្ទុកកិច្ចការអន្តរជាតិក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដែលជាក្រុមហ៊ុនរកស៊ីលើការសាងសង់ កំពុងសម្លឹងរកឱកាសវិនិយោគនៅកម្ពុជា។
កាលពីនារសៀលថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ លោក លោក Davis Li បានចូលជួបលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិភាក្សាការងារជាមួយចំនួនពាក់ព័ន្ធការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ក្នុងជំនួបនោះ លោក Davis Li បានថ្លែងការកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំកន្លងមករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តពន្លឿនកិច្ចអភិវឌ្ឍន៍បន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
លោក Davis Li ក៏បានរំលេចអំពីភាពស្អិតល្មួតនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរដែលបានបន្តរីកចម្រើនមិនឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ៕