(ភ្នំពេញ)៖ គណៈគ្រប់គ្រង និងសិស្ស សាលារៀន ខេមអេលីតសរុប៥នាក់ បានវិលត្រឡប់ពីប្រទេសចិន បន្ទាប់ពិបានចូលរួមកម្មវិធីបោះជំរំអាស៊ាន-ចិន លើប្រធានបទ សប្តាហ៍នៃការផ្លាស់ប្តូរការអប់រំ និងវប្បធម៌ អាស៊ាន-ចិន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យ កៃលី ក្រុងកៃលី ខេត្តគួយចូវ ប្រទេសចិន។
លោក ហេង រដ្ឋា នាយកប្រតិបត្តិ សាលារៀន ខេមអេលីត និងជាប្រធានដឹកនាំ គណប្រតិភូបានពន្យល់ថា ជាកិត្តិយសណាស់ ដែលសាលារៀន ខេមអេលីត បានទទួលការអញ្ជើញពីគណៈកម្មាធិកា សហប្រតិបត្តិការ អប់រំ អាស៊ាន-ចិន ក្នុងកម្មវិធីបោះជុំរំ និងផ្លាស់ប្តូរវប្បធម៌និងការអប់រំ ដែលមានប្រទេសជាសមាជិក អាស៊ានទាំង១០ រួមទាំងសាធារណរដ្ឋកូរ៉េ និងប្រទេសស្វីសចូលរួមផង។
លោក ហេង រដ្ឋា បានបញ្ជាក់ទៀតថា កម្មវិធីនេះត្រូវបានរៀបចំឡើងមួយឆ្នាំម្តង ហើយឆ្នាំនេះប្រទេសចិន ជាម្ចាស់ផ្ទះ។ គោលបំណងមួយទៀត ដែលសាលារៀន ខេមអេលីត បានដឹកនាំសិស្ស និងបុគ្គលិកលើកនេះ គឺធ្វើឡើងដើម្បី ផ្តល់ឱកាសដល់សិស្សានុសិស្ស និងបុគ្គលិកដើម្បីសិក្សារៀនសូត្រ ស្វែងយល់ និងដកស្រង់បទពិសោធន៍ស្តីពីប្រព័ន្ធអប់រំ គុណភាពអប់រំ សិល្បៈ វប្បធម៌ពីប្រទេសដ៏ទៃដែលជាសមាជិក អាស៊ាន ពិសេស ប្រទេសចិន ដើម្បីជាទុន ធ្វើឱ្យសិស្ស ទទួលបានបទពិសោធន៍ថ្មី ចេះបើកចិត្តទទួលយក រាល់កំណែទម្រង់សម្រាប់ឧត្តមភាពវិស័យអប់រំ ក៏ដូចជាដើម្បីអភិវឌ្ឍសង្គមជាតិយើង។ ម៉្យាងទៀត ក៏ជាឱកាស ដែលសិស្សសាលារៀន ខេមអេលីត តំណាងប្រទេសកម្ពុជា បានបញ្ចេញសមត្ថភាពលើវិស័យអប់រំ សិល្បៈ និងវប្បធម៌ដល់ប្រទេសដ៏ទៃផ្សេងទៀតដែលបានចូមរួមផងដែរ។
បន្ថែមលើនេះ វាក៏ជាកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំសាលារៀន ខេមអេលីត ដែលបាននិងកំពុងបំពេញបេសកកម្មរបស់ខ្លួន តាមចក្ខុវិស័យ តភ្ជាប់ទំនាក់ទំនង ការអប់រំ ក្នុងស្រុក និងការអប់រំនៃបណ្តាប្រទេសដទៃផ្សេងទៀត ពង្រឹងការសិក្សារបស់សិស្ស និសិ្សតកាន់តែ មានភាពប្រកួតប្រជែងទាំងថ្នាក់តំបន់ និងសាកលលោក។
ជាលទ្ធផលបន្ទាប់ពីកម្មវិធីបោះជំរំអប់រំ និងវប្បធម៌អាស៊ាន-ចិន សាលរៀន ខេមអេលីត ដែលជាសាលារៀន តែមួយគត់ពីប្រទេសកម្ពុជា បានទទួលកិត្តិយស និងបានទទួលអាហារូបករណ៍សម្រាប់សិស្ស ពីសាកលវិទ្យាល័យ កៃលីចំនួន៤កន្លែង សម្រាប់សិក្សាគ្រប់មហាវិទ្យាល័យ នៅសាកលវិទ្យាល័យ កៃលី។ ទន្ទឹមនឹងនោះ សាលារៀន ខេមអេលីតក៏ទទួលបានការចុះអនុស្សារណៈយោគយល់គ្នារវាង សាលារៀន ខេមអេលីត និងសាកលវិទ្យាល័យ កៃលី ក្នុងការផ្លាស់ប្តូរ សិស្ស និសិ្សត និងគ្រូបង្រៀនថែមទៀតផង។ មួយវិញទៀត សាលារៀន ខេមអេលីត និងសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានទទួលការអញ្ចើញចូលរួមសិក្សា និងចុះអនុស្សារណៈយោគយល់ជាមួយ សាកលវិទ្យាល័យ ហាណួយ ប្រទេសវៀតណាមផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីការបើកដំណើរការមកដល់បច្ចុប្បន្ន សាលារៀន ខេមអេលីត បានធ្វើការសហការជាមួយស្ថាបនក្នុងស្រុក ក៏ដូចជាសាលានានានៅក្រៅ ប្រទេសដូចជា សាលារៀន ជែស៊ី និងសាលារៀន សឺជីឈឺ ប្រទេសចិន និងបន្តកិច្ចសហប្រតិបត្តិការបន្តទៀត ជាមួយសាលានានាថ្នាក់តំបន់ ដើម្បីធ្វើការសហការផ្លាស់ប្តូរការអប់រំសម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្ស និងប្រទេសជាតិទាំងសងខាង។
សាលារៀន ខេមអេលីត គឺជាបុត្រសម្ព័ន្ធរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងអង្គការ អាស៊ី អឺរ៉ុប ដែលមានបណ្តុះបណ្តាលលើ ៥កម្មវិធីដូចជា -ចំណេះទូទៅភាសាខ្មែរ ពីកម្រិតមត្តេយ្យដល់ថ្នាក់ទី១២ -ភាសាអង់គ្លេសអន្តរជាតិ (សម្រាប់កុមារពីអាយុ២ឆ្នាំឡើងទៅ) -ភាសាអង់គ្លេសសិស្សធំ (ថ្នាក់ពេញម៉ោង និងក្រៅម៉ោង) -កម្មវិធីភាសាអង់គ្លេស-ចិន និងកម្មវិធីជំនាញវគ្គខ្លីជាដើម។
វគ្គថ្មីចូលរៀន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦
- សាខាទី១៖ អគារលេខ ១៦២ ផ្លូវ១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ០១០ ៦៦៦ ៨៩៧ (សាខាបឹងកេងកង៣)
- សាខាទី២៖ អគារលេខ ២៧៨ ផ្លូវ១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ០៦៩ ៦៦៦ ៨៩៧ (ទេពផន)