(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គឺជាខួបលើកទី៧៥ នៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គឺជាថ្ងៃរំលឹកព្រឹត្តិការប្រវត្តិសាស្ត្រ ដែលមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។

សេចក្តីប្រកាសនេះ មាន៣០មាត្រា ដោយបានទទួលស្គាល់នូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់មនុស្សដោយមិនប្រកាន់សញ្ជាតិ ភេទ ជាតិសាសន៍ ពណ៌សម្បុរ សាសនា ភាសា ឬឋានៈអ្វីឡើយ។ មហាសន្និបាតប្រកាសថា សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនេះ ជាឧត្ដមគតិរួមដែលប្រជាពលរដ្ឋគ្រប់ៗប្រទេស និងប្រជាជាតិទាំងអស់ត្រូវធ្វើឱ្យបានសម្រេច ដើម្បីឱ្យបុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ ដោយរក្សាខ្ជាប់ខ្ជួនជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្ដីប្រកាសនេះ ខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលការគោរពសិទ្ធិ និងសេរីភាពទាំងនេះតាមរយៈការបង្រៀន និងការអប់រំហើយ និងខំប្រឹងប្រែងធានាឱ្យមានការទទួលស្គាល់ និងការអនុវត្តជាសកល និងដោយសក្កិសិទ្ធិនូវសិទ្ធិ និងសេរីភាព ដោយវិធានការជាតិ និងអន្ដរជាតិ ដែលមានលក្ខណៈរីកចម្រើនជាលំដាប់ ទាំងក្នុងចំណោមប្រជាពលរដ្ឋនៃរដ្ឋសមាជិក ទាំងក្នុងចំណោមប្រជាពលរដ្ឋដែនដី ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃរដ្ឋទាំងនោះ។

ជាមួយគ្នានេះដែរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផលិតវីដេអូ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២៣ ដែលធ្វើឡងក្រោមប្រធានទ «គំនិតផ្តួចផ្តើមសិទ្ធិមនុស្ស៧៥»

ខាងក្រោមនេះជាវីដេអូអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ៖