(ភ្នំពេញ)៖ បាឋកថាស្តីពី «ការរក្សាតុល្យភាពរបស់អាស៊ានក្នុងការផ្លាស់ប្តូរទៅកាន់ពិភពលោកពហុប៉ូល» ត្រូវបានរៀបចំដោយ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

បាឋកថានេះឧទ្ទេសនាមដោយលោក George Yeo អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ហើយលោកបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីបើក និងបានថ្លែងសុន្ទរកថាស្វាគមន៍។

បាឋកថានេះធ្វើឡើងនៅសាលអង្គរធំ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានអ្នកចូលរួមជាង ២០០ នាក់ ដែលមានតំណាងពីបណ្តាក្រសួង ស្ថាប័ន និងសាកលវិទ្យាល័យផ្សេងៗ៕