(ភ្នំពេញ)៖ លោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ បានដឹកនាំបានកិច្ចប្រជុំពិនិត្យ និងពិភាក្សារបស់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានសាធារណការ ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង នារសៀលថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តផែនការសកម្មភាពរយៈពេល ១០០ថ្ងៃ របស់អគ្គនាយកដ្ឋាន បញ្ហាប្រឈមនានារបស់នាយកដ្ឋានទាំងបី និងផែនការសកម្មភាព ដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៣ ឆ្នាំ២០២៤ និងអាណត្តិទី៧ ដើម្បីបន្តជំរុញការអនុវត្តសកម្មភាពការងារឱ្យមានប្រសិទ្ធភាព ទាន់ពេលវេលា និងចំគោលដៅ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕