(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវក្រោមការដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងក្រុមការងារចុះសាកសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ជាកម្មករកម្មការិនី តាមបន្ទប់ជួលចំនួន ២៣១ បន្ទប់ ស្មើនិង ២៣១គ្រួសារ ព្រមទាំងបានពាំនាំ យកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បី មកចែកជូនពួកគាត់ផងដែរ ក្នុងការជួយសម្រាលនូវទុក្ខលំបាក បានមួយចំនួន។
សកម្មភាពរបស់ថ្នាក់ដឹកនាំខណ្ឌឫស្សីកែវ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅតាមបន្ទប់ជួលក្នុងក្រុម២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ដោយមានការរួមដំណើរ ពីលោកស្រី អាន ផល្លា អនុ ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមខណ្ឌ និងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ រួមទាំងមានការរួមដំណើរពី មន្ត្រីអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌ សង្កាត់ ក្រុមយុវជន ស.ស.យ.ក និងនិស្សិតអាហារូបករណ៍ សម្ដេចតេជោ ជាច្រើននាក់ផងដែរ ។
លោក ជា ពិសី បានលើកឡើងពីបញ្ហាមួយចំនួន ទៅកាន់កម្មករកម្មការិនីថា ការចុះសួរសុខទុក្ខនេះគឺមាន ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឲ្យក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានយកអំណោយមកផ្ដល់ជូន ក្នុងបំណងជួយសម្រាលបញ្ហាមួយចំនួន សម្រាប់ក្រុមគ្រួសារនីមួយៗ ហើយសម្តេចតែង តែគិតគូពីសុខទុករបស់ បងប្អូនប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាននូទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោក ជា ពិសី បានថ្លែងទៀតថា «សំខាន់យើងទាំ ងអស់គ្នាត្រូវចេះថែទាំសុខភាពឲ្យបានល្អដើម្បីជៀសវាងជំងឺឈឺថ្កាត់ផ្សេងៗ និងសម្រាប់អ្នកដែលមានវ័យ ១៨ឆ្នាំ ឡើងទៅត្រូវនាំគ្នាទៅចុះឈ្មោះ ដើម្បីត្រៀមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ»។
លោក ជា ពិសី បានបញ្ជាក់ថា ចំពោះអំណោយដែលអនុ សាខាកាកបាទក្រហមកម្ពុជា ខណ្ឌនាំយកមកឧបត្ថម្ភនាពេលនេះរួមមាន៖ អង្ករ៧៨០គីឡូក្រាម ទឹកត្រី១៥៦ដប ទឹក ស៊ីអ៊ីវ១៥៦ដប ស្ករស ១៥៦គីឡូក្រាម មី៦២៤កញ្ចប់និង តែ៣១២កញ្ចប់ ស្មើនឹង ១៥៦ឃីត សម្រាប់កម្មករ កម្មការនី ១៥៦នាក់។ ដោយឡែក កម្មករកម្មការនី ៧៥នាក់ទៀតទទួល បានក្រណាត់ប៉ាក់ ៧៥ដុំ ក្នុងម្នាក់ៗផងដែរដើម្បីប្រើប្រាស់៕