(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសថា នៅពេលនេះ ការស្នើសុំចុះឈ្មោះដែនជាតិ .kh និងទិញ អាចប្រតិបត្តិការបានតាមរយៈ ABA Mobile។

ក្រសួងបញ្ជាក់ថា «កាន់តែងាយស្រួល!!! ឥឡូវនេះ លោកអ្នកអាចស្នើសុំចុះឈ្មោះដែនជាតិ .kh និងទិញតាមរយៈ ABA Mobile បានហើយ ដែលជាកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ក្នុងការលើកកម្ពស់អត្តសញ្ញាណ និងអត្ថិភាពនៃដែនជាតិនៅក្នុងប្រព័ន្ធអ៉ីនធឺណិត»

ក្រសួងបន្តថា ការបង្ហាញផលិតផល ឬសេវាកម្មរបស់អ្នកនៅលើអ៉ីនធឺណិតយ៉ាងងាយស្រួល និងមានសុវត្ថិភាព !

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ 6789 (ដោយឥតគិតថ្លៃ) | 023 722 333 ឬ អាសយដ្ឋាន ផ្លូវលេខ ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕