(ហ្សាការតា)៖ ទូកដឹកអ្នកដំណើរមួយគ្រឿង ដែលមានមនុស្សជិះ ១៧នាក់ បានលិចនៅក្នុងដែនទឹក របស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យនេះ បានបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់, ០៥នាក់បាត់ខ្លួន, និង ពីរនាក់ត្រូវបានជួយសង្គ្រោះទាន់ពេល។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នារសៀលថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦។
អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌូណេស៊ី លោក ឧត្តមនាវីឯក Edi Sucipto បានប្រាប់សិនហួរ តាមទូរស័ព្ទថា យោធាជើងទឹកបានបញ្ជូនទូក ទៅជួយសង្គ្រោះ ក្រោយពីទទួលតំណឹងថាទូកខាងលើនេះ បានលិច ហើយរហូតមកដល់ពេលនេះ កងកម្លាំងសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនជាបន្តទៀត។
គួរបញ្ជាក់ថា មូលហេតុនៃការលិចទូក និងអត្តសញ្ញាណនៃជនរងគ្រោះ នៅមិនទាន់មានការបញ្ជាក់ឲ្យ បានច្បាស់លាស់នោះទេ ខណៈមានការសង្ស័យថា អាចបណ្តាញមកពីរលកសមុទ្រធំ៕