(ភ្នំពេញ)៖ លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Branch of China Railway Urban Construction Group Co., Ltd. ដឹកនាំដោយលោក Jia Ruo Hua នាយកគ្រប់គ្រងទូទៅ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។

គោលបំណងនៃជំនួបនាឱកាសនោះ គឺដើម្បីជជែកពិភាក្សាពិនិត្យលទ្ធភាព លើកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តគម្រោងនានា ទាក់ទងនឹងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង ស្ថានីយចម្រោះទឹកកខ្វក់ និងគម្រោងសាងសង់ស្ថានីយរថភ្លើង៕