(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលនៃជំនួបពិភាក្សាការងាររវាងទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា (គ.ស.ម.ក) និងលោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។

ជំនួបនេះមានគោលបំណង ពិភាក្សាអំពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅក្នុងប្រទេសកម្ពុជា។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា ប្រទេសកម្ពុជានៅតែប្តេជ្ញាបន្តថែរក្សាសន្តិភាពដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរស់រានមានជីវិត។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្តការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាមរយៈអាទិភាព៦ចំណុចក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈអាទិភាព៦ចំណុចក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

លោក វីទិត មុនតាប៊ន បានសម្តែងនូវការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលមានវឌ្ឍនភាពជាវិជ្ជមានលើវិស័យសិទ្ធិមនុស្ស ជាពិសេសការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតសា្ថប័ន សិទ្ធិមនុស្សជាតិ និងបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានរៀបចំកិច្ចជំនួបនេះ ប្រកបដោយបរិយាកាសស្និទ្ធស្នាល យោគយល់ និងនាំមកនូវលទ្ធផលគួរជាទីមោទនៈ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖